នីតិវិធីលើឯកឧត្តម កឹម សុខា ស្របតាមធម្មនុញ្ញ មិនរំលោភអភ័យឯកសិទ្ធិឡើយ

2016-05-30 14:40:00 3321 Views

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានថ្លែង​ប្រាប់អ្នក​កាសែតនៅ​ថ្ងៃនេះ​ថា នីតិវិធី​របស់​តុលាការ​លើ​ឯកឧត្តម កឹម សុខា គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា​៨០ ស្តីពីអភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ។ សន្និសីទ​សារព័ត៌មាននេះ រៀបចំឡើង​បន្ទាប់ពីអ្នក​តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ៦៨នាក់ បាន​សម្រេច​ឲ្យតុលាការ​បន្តនីតិវិធី​លើ​ឯក​ឧត្តម កឹម សុខា ប្រធាន​ស្តីទីបក្ស​ប្រឆាំង និងជាអ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ចាម ដែល​អយ្យការចោទពីបទ «បដិសេធ​ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី។លោក ឡេង ប៉េងឡុង បាន​អះអាងថា ទង្វើ​របស់​ប្រធាន​ស្តីទីគណបក្ស​ប្រឆាំង ពិត​ជាទង្វើ​ជាក់ស្តែង ដែល​អាច​ឲ្យ​សមត្ថកិច្ច​ធ្វើ​ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ទាំងមាន​អភ័យ​ឯកសិទ្ធិ។ ទោះបី​ជាយ៉ាងណាក៏​ដោយ អ្នកនាំពាក្យ​រដ្ឋសភាអះអាងថា អ្វីគ្រប់យ៉ាង​របស់ឯកឧត្តម កឹម សុខា នៅទាំងអស់ ទាំងអភ័យ​សិទ្ធិ និង​ប្រាក់បៀរវត្ស ដែលនេះមិនមែន​ជាការរំលោភអភ័យ​ឯកសិទ្ធិនោះឡើយ៕ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40397&lg=kh


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា