លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងសង្គមកិច្ច បិទមណ្ឌលព្រៃស្ពឺ បើមានភាពមិនប្រក្រតី

2016-05-31 10:55:00 3076 Views

ពី​ពិធី​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​៦៧ នៅ​កោះ​ពេជ្រ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​មណ្ឌល​ព្រៃ​ស្ពឺ ដែលជា​ទីកន្លែង​សម្រាប់​អប់រំ​អ្នកប្រើប្រាស់​គ្រឿងញៀន និង​ជនអនាថា ដែល​តែងតែ​រង​ការទិតៀន ពី​សំណាក់​មហាជន​កន្លងមក​នេះ​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ថា បើសិន​ជាមាន​ភាពមិន​ប្រក្រតី​ដូច​ការរិះគន់​មែន​នោះ ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បិទ​មណ្ឌល​មួយ​នេះ​តែម្ដង ដើម្បី​កុំ​មាន​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ រដ្ឋាភិបាល​។​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ដូច្នេះ​ថា​៖«​មណ្ឌល​មួយ មណ្ឌល​ព្រៃ​ស្ពឺ តែងតែ​រង​ការទិតៀនជាង៤-៥ឆ្នាំហើយ ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ​​[…] ដូច្នេះ​កុំ​ឲ្យ​ចិញ្ចឹម​បញ្ហា ក្រសួង​សង្គម​និង​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យមើល​បើមាន​បញ្ហា ត្រូវតែបិទគឺបិទ​ចោល​តែម្ដង​»​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40435&lg=kh


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា