គ.ជ.ប មិនមានចំណាត់ការសុំឲ្យលោក នី ចរិយា នៅក្រៅឃុំ តាមការស្នើសុំ

2016-06-08 11:15:00 3213 Views

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប)ឲ្យដឹងថាគ.ជ.ប មិនមានចំណាត់ការណាមួយទៅតុលាការដើម្បីជួយអន្តរាគមន៍ លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប នៅក្រៅឃុំនោះទេ។កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំគ.ជ.ប បានចុះសួរសុខទុក្ខមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោក នី ចរិយា បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជួយឲ្យលោកបាននៅក្រៅឃុំដើម្បីបន្តការងាររបស់លោក។អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប) លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា គ.ជ. ប មិនមានចំណាត់ការណាមួយចំពោះករណីលោក នី ចរិយា ទេ ដោយលើកឡើងថាសកម្មភាពដែលលោក នី ចរិយា ធ្វើ និងករណីដែលតុលាការចោទប្រកាន់នោះ មិនបានស្ថិតនៅក្នុងការចាត់តាំងឬបញ្ជាដោយស្ថាប័ន គ.ជ.ប ។ លោកមានប្រសាសន៍ថា៖ អញ្ចឹងអ្វីដែលជាសកម្មភាពចុងក្រោយនេះ គឺជាឯកជនរបស់គាត់ទេ ហើយបើគិតពីច្បាប់ប្រសិនជា គ.ជ.ប បង្គាប់ ឬក៏ចាប់ឲ្យគាត់ទៅធ្វើរឿងអីមួយនោះ  គ.ជ.បមានតួនាទីក្នុងការការពារទទួលខុសត្រូវ ទៅលើការចាត់ការរបស់ខ្លួន។ ប៉ុនអញ្ចឹងគ.ជ.បបញ្ជាក់ជំហរថាសកម្មភាពដែលតុលាការចោទប្រកាន់នេះ គឺមិនមែនជាការបម្រើការងារបោះឆ្នោតទេគឺជាកិច្ចការផ្ទាល់ខ្លួនរបស់គាត់។ប្រភពVOD

 

http://vodhotnews.com/2016/06/nec-not-to-intervene-for-chakriyas-bail-release


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា