គណបក្សទាំងពីរឈានទៅរកកាលកំណត់ថ្ងៃជំនួប ក្រោយភាពតានតឹងខ្លាំង

2016-06-10 14:45:00 3120 Views

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឈាន​ទៅ​រក​ពេល​កំណត់​កាល​បរិច្ឆេទ​នៃ​ជំនួប ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នៃ​បក្ស​ដែល​កំពុង​មាន​ជម្លោះ​ទាំង​ពីរ។ ជា​ជំនួប​ដើម្បី​រិះរក​ការ​បន្ធូរ​បន្ថយភាព​តាន​តឹង​និង​ដោះស្រាយ​ជម្លោះ​ នយោបាយ។ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​ថ្ងៃ​ទី ១០ មិថុនា​នេះ​បាន​ទាក់​ទង​ទៅ​តាម​ទូរសព្ទ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​ ប្រជាជន​កម្ពុជា​ ដើម្បី​កំណត់​កាល​បរិច្ចេទ​នៃ​ជំនួប​លើក​ដំបូង ក្រោយ​ជម្លោះ​តាន​តឹង​ជាង​កន្លះ​ឆ្នាំ​មក​នេះ។ លោក​ យឹម​សុវណ្ណ​ នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ ដែល​នឹង​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ។ លោក​សុខ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ​គណបក្ស​ប្រជាជន​នៅ​រង​ចាំ​ទូរស័ព្ទ​គណបក្ស​ប្រឆាំង​ ហើយ​ចម្លើយ​នឹង​ផ្តល់​តាម​ទូរសព្ទ។លោក​ អេង​ឆៃអ៊ាង ដែល​ជា​អ្នក​ដាក់​សំណើ​សុំ​ជួប​គណបក្ស​ប្រជាជាជន​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា​ជំនួប​ខាង​មុខ​ គឺ​ជា​ជំនួប​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​ ដើម្បី​ជជែក​ស្វែង​រក​របៀប​វារៈ​រួម មុន​នឹង​ ជំនួប​កំពូល​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ សមាសភាព​ក្រុម​ជជែក​ថ្នាក់​កំពូល និង​សមាសភាព​ថ្នាក់​ពង្រឹង​វប្បធម៌​សន្ទនា​បាន​ត្រៀម​រួច​រាល់​អស់ហើ​យ។ប្រភពRFI

http://km.rfi.fr/cambodia/cnrp-cpp-10-06-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2016-06-10


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា