បក្សកាន់អំណាចប្រកាន់ជំហរមិនចរចា ខណៈបក្សប្រឆាំងនៅតែព្យាយាមរកផ្លូវចរចា

2016-07-05 15:35:00 2915 Views

គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរថានឹងពុំមានការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិលើរបៀបវារៈឲ្យមានការសម្របសម្រួលនិងបញ្ចប់បណ្តឹងនៅតុលាការនោះទេ ដោយថាគណបក្សនេះមិនអាចជ្រៀតជ្រែកកិច្ចការរបស់តុលាការបាននោះទេ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះគណបក្សប្រឆាំងមិនទាន់បានដាក់លិខិតផ្លូវការឬហៅទូរស័ព្ទមកគណបក្សប្រជាជនកម្ពុជាដើម្បីស្នើចរចានៅឡើយទេ។ លោកបន្តថាលោកគ្រាន់តែបានឭពីការចង់ជួបចរចាតែតាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ទោះយ៉ាងនេះក្តី លោក សុខ ឥសាន អះអាងថាគ្មានទេការចរចារដែលលើករបៀបវារៈឲ្យមានការដោះលែងឬបញ្ចប់បណ្តឹងរបស់តុលាការលើមន្ត្រីគណបក្សប្រឆាំង ដោយលោកថាគណបក្សប្រជាជនកម្ពុជាមិនមានអំណាចឬមិនអាចប៉ះពាល់អំណាចតុលាការនោះទេ។ លោកបន្ថែមថា៖ អត់ទេ (ចំពោះការ)បើកចំហ(ចរចា)ហ្នឹងក្រោយពេលតុលាការបញ្ចប់រឿងរបស់គាត់តាមនីតិវិធីចំពោះជនល្មើសច្បាប់ មិនអាចចរចាឥឡូវបានទេវានាំមានឥទ្ធិពលលើតុលាការវាអត់មានកម្មវត្ថុអីក្រៅពីហ្នឹងទេ គាត់លើកចរចាដើម្បីដោះលែងអ្នកជាប់ទោសអាហ្នឹងទៅយ៉ាងម៉េចរួច។ប្រភពVOD

 

http://vodhotnews.com/2016/07/ruling-party-says-no-to-negotiation-with-opposition-party


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា