ព្រះអង្គ​ម្ចាស់​បុប្ផាទេវី ត្រូវតែងតាំង​ជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ

2016-07-06 14:15:00 3018 Views

 

ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ត្រូវបានតែងតាំងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីព្រះអង្គបានលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភា។ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែមិថុនា ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានសម្រេចតែងតាំងសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី  ជាមសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិថ្មី។ព្រះអង្គម្ចាស់ក្សត្រិយ៍បុប្ផាទេវី បានធ្វើជាសមាជិកព្រឹទ្ធសភាចាប់ពីឆ្នាំ២០១៣ហើយព្រះអង្គបានលាលែងពីតំណែងកាលពីខែឧសភា ឆ្នាំ២០១៦។គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះ មានការតែងតាំងសមាជិកថ្មីមួយចំនួនសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា លោក សំ ព្រហ្មនា អតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។គួរបញ្ជាក់ថាសមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន១រូបនិងសមាជិកចំនួន ៨រូប  ជាធម្មតាអាណត្ដិរបស់សមាជិកគឺ៩ឆ្នាំ  ប៉ុន្ដែសមាជិកចំនួន៣រូបត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ព្រះអង្គម្ចាស់បុប្ផាទេវីមានចំណេះជំនាញខាងរបាំបុរាណនិងធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ពីឆ្នាំ១៩៩៨ដល់២០០៤។ បច្ចុប្បនេះ ព្រះអង្គម្ចាស់គឺជាសមាជិកកិត្តិយសនៃក្រុមប្រឹក្សាអន្តរជាតិរបាំនៅអង្គការយូណេស្កូ៕ប្រភពVOD

http://vodhotnews.com/2016/07/bopha-tevy-nominated-as-constitutional-council-member


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា