លោក ហ៊ុន សែន៖ វៀតណាម​មិនមែនជាចៅហ្វាយនាយខ្ញុំទេ

2016-08-01 14:40:00 2891 Views

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដោយបញ្ជាក់ថាវៀតណាមមិនមែនជាចៅហ្វាយនាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវស្មោះត្រង់ដែរ។នៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន មានហ្វេសប៊ុកមួយឈ្មោះ Phạm Đức Hiển ផ្តល់យោបល់ឬ Comment កាលពីយប់មិញថា លោក ហ៊ុន សែន ក្បត់វៀតណាម។លោក ហ៊ុន សែន ឆ្លើយតបនិងការផ្តល់យោបល់នេះថាវៀតណាមមិនមែនជាចៅហ្វាយនាយ ឱពុក ឬព្រះមហាក្សត្រដែលលោកត្រូវគោរពស្មោះត្រង់នោះទេ៖«តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកស្មោះត្រង់តែជាមួយជនជាតិខ្មែរ ព្រះមហាក្សត្រ និងភរិយារបស់គឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បើអ្នកផ្តល់យោបល់លើហ្វេសប៊ុករបស់លោកនោះជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា ហើយបើរស់នៅខុសច្បាប់ត្រូវចាកចេញពីកម្ពុជា៕


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា