មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ​អ្នក​ដក​ស្លាក​សញ្ញា​បក្ស

2016-08-03 16:30:00 2982 Views

 

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ករណី​ដក​ស្លាក​សញ្ញា​គណបក្ស​ពីរ​ដង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ជា​សកម្មភាព​ធ្វើ​ឡើង​ដោយ​ចេតនា​តែ​ម្តង។ ករណី​នេះ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​ដក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​នៅ​ភូមិ​ក្រែក ឃុំ​ក្រែក កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។ អធិការ​នគរបាល​ស្រុក​បញ្ជាក់​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ ប៉ុន្តែ​ខាង​លោក​បាន​ព្យាយាម​ហៅ​ភាគី​ទាំង​ពីរ​សម្របសម្រួល​គ្នា​កាល​ពី​ពេល​កើត​ហេតុ​ថ្មីៗ តែ​មន្ត្រី​បក្ស​ប្រឆាំង​មិន​បាន​ចូលរួម។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ចំពោះ​សកម្មភាព​ដក​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន។ ការ​អះអាង​នេះ កើត​ឡើង​ក្រោយ​ពេល​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង ត្រូវ​បាន​គេ​ដក​ទុក​ចោល​លើ​ដី​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ចំនួន​ពីរ​ដង ស្ថិត​នៅ​ទីតាំង​តែ​មួយ​ក្នុង​ឃុំ​ក្រែក។ប្រធាន​ប្រតិបត្តិ​ខេត្ត​ត្បូងឃ្មុំ គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ស៊ាងលី មាន​ប្រសាសន៍​ថា ការ​លើក​ស្លាក​សញ្ញា​គណបក្ស គឺ​ពួក​គាត់​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ។ប្រភពRFA

http://www.rfa.org/khmer/news/politics/CNRP-officials-in-Tboung-Khmom-ask-authorities-to-take-action-against-who-withdrawal-their-party-logo-08032016030825.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា