ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ស្នើ​ឲ្យ​អ្នក​នយោបាយ​គិត​ពី​ប្រយោជន៍​ជាតិ

2017-01-17 10:05:00 4948 Views

 

សហគមន៍​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ មាន​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ប្រមាណ ៣០​នាក់ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ចរចា​គ្នា​រក​ដំណោះស្រាយ​រួម​មួយ ចំពោះ​អ្នក​កំពុង​ជាប់​ឃុំ ៦​នាក់។ ពួក​គេ​ស្នើ​ឲ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ជាង​យក​អ្នក​ជាប់​ឃុំ​ដើម្បី​ដាក់​សម្ពាធ​ទៅ​ដៃគូ​ប្រកួត​ប្រជែង​ម្ខាង​ទៀត។ ពួក​គេ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​បាន​សេរីភាព​ឡើង​វិញ។យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​សកម្មជន​ដីធ្លី​បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​មក​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៧ នេះ មាន​រយៈពេល ៣៧​សប្ដាហ៍​ហើយ។ មនុស្ស ៦​នាក់​ដែល​អ្នក​បឹងកក់​ចាំ​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ធ្លាប់​និយាយ​ថា អ្នក​ទាំងនោះ​នឹង​ត្រូវ​បាន​គេ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ មាន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី គ..​ប ១​រូប និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី។ប្រភព៖RFA

http://www.rfa.org/khmer/news/human-rights/black-monday-37th-week-01162017001655.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា