លោក ប្រាក់ សុខុន ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្ស កុំឲ្យរំលោភដែនអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

2017-02-14 15:05:00 4989 Views

 

...................

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹក​ឧត្តមស្នងការ​អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ត្រូវគោរពដែនអធិបតេយ្យ និងមិនត្រូវ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ការមិនរំលោភដែនអធិបតេយ្យ និងមិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនេះ ដើម្បីរក្សាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។ការថ្លែងស្នើឲ្យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កុំរំលោភលើដែនអធិតេយ្យ និងកិច្ចការផ្ទៃក្នុង​របស់​កម្ពុជានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាលើកដំបូងរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) បន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជាព្រមព្រៀង និងអនុញ្ញាតឲ្យ ការិយាល័យនេះមានវត្តមាននៅកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ កិច្ចពិភាក្សាបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

....................

ប្រភព៖Freshnews

http://www.freshnewsasia.com/index.php/en/localnews/47050-2017-02-14-05-43-13.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា