អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ នៅប្រទេសណា​ក៏ដោយ​ការចូល​ជួបអ្នក​ទោសទាំងឡាយ​នៅក្នុង​ពន្ធនាគារ និងមណ្ឌល​អប់រំ​កែប្រែ ត្រូវអនុវត្ត​តាមបទដ្ឋាន​ច្បាប់

2017-04-21 11:00:00 813 Views

 

- - - - - - - - - - - - - - - - -

(ភ្នំពេញ)៖ ស្របពេលប្រធានបទលើករណី ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារកំពុងត្រូវបានគេតាមដានថា តើក្រសួងមហាផ្ទៃនឹង មានចំណាត់ការ ឬយ៉ាងណានោះ, នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈ សម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ!»។អ្នកនាំពាក្យដដែលរូបនោះ បានអះអាងទៀតថា «ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!»។សូមជំរាបថា របាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារ ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ ដែលបន្លំចូលពន្ធនាគារ ត្រូវបានបញ្ជូន ទៅដល់ក្រសួងមហាផ្ទៃហើយ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ហើយលទ្ធផលនៃការសម្រេចរបស់ក្រសួងមហាផ្ទៃ នឹងបង្ហាញនៅថ្ងៃទី២១ ខែមេសានេះ។

- - - - - - - - - - - - - - - - -

ប្រភព៖Fresh news

https://goo.gl/KZzoSw

 

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា