ជួប​សម្លាប់​ ប្តឹង​ឧទ្ធរណ៍​ ដោយ​យល់​ថា ទោស​ធ្ងន់​ពេក​គ្មាន​ ឱកាស​កែប្រែ​កំហុស​

2017-04-21 11:25:00 805 Views

 

- - - - - - - - - - - - - - - - -

ភ្នំពេញ៖ ទីបំផុត​ឃាតករ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ផ្តន្ទា​ទោស​ដាក់ ​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ ជនជាប់ចោទ​ អះអាងថា​ ទោស​មួយ​ជីវិត​នេះ​ ធ្ងន់ធ្ងរ​ពេក​ ដែល​ធ្វើ​ឲ្យ​គេ​គ្មាន ​ឱកាស​កែប្រែ​កំហុស​ រឿង​ក្តី​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ។ មេធាវី​ការពារ​ក្ដី​ជួប​ សម្លាប់​ គឺ​ លោក​ យុង​ ផានិត​ ថ្លែង​ប្រាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ថា​ លោក​បាន​ដាក់​ ពាក្យ​បណ្ដឹង​ ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២០​ ខែ​មេសា​ តាម​ឆន្ទៈ​របស់​កូន​ក្តី​ ។​ លោក​មេធាវី​ អះអាង​ថា​ មូលហេតុ​នៃ​ការ ​ប្តឹង​ឧទ្ធរណ៍​នេះ​ ដោយសារ​ជួប​ សម្លាប់​ យល់​ថា​ ទោស​ជាប់​ពន្ធនាគារ​ អស់​មួយ​ជីវិត​ គឺ​ ធ្ងន់ធ្ងរ​ពេក​ដែល​ ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស​ ហើយ​គេ​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍ ​នឹង​ផ្តល់​ស្ថាន ​សម្រាល​ទោស​ ដល់​រូប​គេ​ ។ គួរ​បញ្ជាក់​ថា​ ជនជាប់ចោទ​ ត្រូវ​បាន​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​ឃាតកម្ម​ លើ​លោក​បណ្ឌិត​ កែម​ ឡី​ ក្រោម​ការ​ចោទប្រកាន់​ពី បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​ តាម​មាត្រា​២០០និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/Uz8XH3


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា