លោក ហ៊ុន សែន៖ បើទោះបី គ.ជ.ប ខំប្រឹងកែទម្រង់យ៉ាងណាក្ដី ក៏នៅតែទទួលការទិតៀនពីគណបក្សនយោបាយខ្លះដដែល

2017-06-26 15:30:00 4897 Views

 

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរយ៉ាងនេះក្ដី ក៏នៅតែមានគណបក្សនយោបាយ អ្នកនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបន្តទិតៀនលើស្ថាប័នមួយនេះដដែល។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយដាក់ការសង្ស័យនេះសង្ស័យនោះ ដូចជាការបោះពុម្ពសន្លឹកឆ្នោត ដែលវាលើសពីចំនួនអ្នកបោះឆ្នោតច្រើន ក៏បង្កើតទៅជាបញ្ហា ដូចជាទឹកខ្មៅ ហើយអាទឹកខ្មៅនេះ ក៏ជារឿងដែលកាលពីជំនាន់ឆ្នាំ២០១៣ មុនបោះឆ្នោតតែប៉ុន្មានថ្ងៃ អ្នកនេះគួរតែត្រូវមានទោសដែលបង្កើតបញ្ហា ដល់ទៅពេលលើកឡើងថាទឹកខ្មៅជូតជ្រះ ពេលដែលលើកឡើងអាដៃខ្លួនឯងវាទឹកខ្មៅអត់ទាន់ជ្រះ។ អ៊ីចឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែទទួលការទិតៀន ពីគណបក្សនយោបាយខ្លះ អ្នកនយោបាយខ្លះ ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ»

ប្រភព៖Fresh news

https://goo.gl/JwLumT

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា