រដ្ឋាភិបាល​ត្រៀម​បញ្ជូន​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ទៅ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​ជំនួស​ព្រះ​មហាក្សត្រ

2017-07-27 10:55:00 4886 Views

 

បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ទទួល​ស្គាល់​កាល​ពី​រសៀល​ម្សិល​មិញ នៅ​ពេល​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​ធ្លាក់​ដល់​ដៃ​រដ្ឋាភិបាល​កម្ពុជា​ហើយ។ ជំហាន​បន្ទាប់ និង​ចុង​ក្រោយ រដ្ឋាភិបាល​នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​នេះ ទៅ​កាន់​ប្រមុខ​រដ្ឋ​ស្តី​ទី ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ប្រហែល​ជា​មិន​ផុត​ពី​សប្តាហ៍​នេះ​ទេ សេចក្តី​ស្នើ​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​អាច​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​ដោយ​លោក​សាយ ឈុំ ដែល​កំពុង​កាន់​តួ​នាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី។ លោក​សាយ ឈុំ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង នឹង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូង​ចម្រាស​នេះ​ជំនួស​ព្រះ​មហាក្សត្រ​កម្ពុជា​ដែល​បាន​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ឯ​ស្រុក​ចិន។

ប្រភព៖RFI

https://goo.gl/B2QpBe

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា