រសៀល​នេះ​​ តុលាការ​បន្ត​សវនាការ​រឿង​ក្ដី ​លោក​ សួន​ សេរី​រដ្ឋា​

2017-08-24 08:25:00 4912 Views

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ​នេះ​ នឹង​បន្ត​សវនាការ​រឿង​ក្ដី​លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដោយ​មាន​លោក​ រស់​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ។គួរ​បញ្ជាក់​ថា​ លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​លោក​រស់​ ពិសិដ្ឋ​ ជាចៅក្រម​ជំនុំជម្រះ​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣បទល្មើស​ ។លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​បញ្ជាក់​ថា​ បន្ទាប់ពីបានសាកសួរ និ​ង​ពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការ​អមសាលាដំបូងរាជធានី​ភ្នំពេញ បានរកឃើញថា អង្គហេតុខាងលើ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន  បទ​ញុះញង់​កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ​ បទ​ធ្វើឱ្យខូចទឹកចិត្តកងទ័ព ​តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ​ និង​ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ​មាត្រា​៤៩៤ និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/4un52t

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា