ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃមិនឲ្យបក្សកែទម្រង់កម្ពុជាប្រើពាក្យ«សង្រ្គោះ»ព្រោះផ្ទុយស្រឡះនឹងស្ថានភាពបច្ចុប្បន្ននៅកម្ពុជា

ក្រសួង​មហាផ្ទៃ​កម្ពុជា​កាលពី​ល្ងាចថ្ងៃអង្គារ​ម្សិលមិញ​ បាន​អនុញ្ញាត​ឱ្យបើក​ដំណើរការ​គណបក្ស​កែទម្រង់​កម្ពុជា​ដែលផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយលោក​អ៊ូ ច័ន្ទរ័ត្ន​ និង​មន្រ្តី​អតីតបក្ស​ប្រឆាំង​ផ្សេងទៀតហើយ​។ ​ប៉ុន្តែ​ ក្រសួង​មហាផ្ទៃ​ក៏បានស្នើ ​ឱ្យស្ថាបនិក​គណបក្ស​នេះផ្លាស់ប្តូរ​បាវចនា​បក្ស​ដែលបានដាក់ថា​«សង្គ្រោះ បំរើ ការពារ»នេះចេញ​។ ​បើតាម​ក្រសួងមហាផ្ទៃ​ ការប្រើប្រាស់ពាក្យ​ទាំងនេះ ​គឺមិនត្រូវ​នឹងស្ថានភាព​ជាក់ស្តែង​នៅកម្ពុជា​ដែលកំពុង​មានសន្តិភាព​ជៀសផុត​ពីសង្រ្គាម​កន្លងទៅ​។
ប្រភព RFI ៖​ http://bit.ly/30SS3T2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា