ត្រឡប់ក្រោយ

៧៥នាក់ទៀត វិជ្ជមានកូវីដ-១៩ ខណៈករណីសហគមន៍រាលដាលដល់ខេត្តតាកែវ ​

មនុស្សចំនួន៧៥នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែជាករណីសហគមន៍២០កុម្ភៈ ទាំងអស់។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃពុធ ទី១៧ ខែមីនា។ ការបន្តកើន​ឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១២០៥នាក់ ដោយ៩៩០នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប ​​បាត់ដំបង និងខេត្តតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺ​ចំនួន២២នាក់ទៀតបានជាសះស្បើយផងដែរ។
ប្រភព ថ្មីៗ ៖ http://bit.ly/2Oz3zAK

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា