ត្រឡប់ក្រោយ

សង្គម​ស៊ីវិលជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ចំពោះអ្នក​លួច​​ចាក់​ដី​​​​​លុប​សមុទ្រនៅ​​​​ស្រុក​ស្ទឹងហាវ

សង្គម​ស៊ីវិល និង​ពលរដ្ឋរស់នៅ​ខេត្ត​ព្រះសីហនុ​ ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ចំពោះ​អ្នក​​លួច​ចាក់​ដី​​​​​លុប​ឆ្នេរសមុទ្រ នៅ​ចំណុចឆ្នេរអូត្រេះ ​​ស្រុក​ស្ទឹងហាវ។ អាជ្ញាធរ​ស្រុក​​​​ថា អ្នក​លួច​ចាក់​ដី​លុប​សមុទ្របាន​ធ្វើ​សកម្មភាព​ពេល​យប់ ហើយ​អាជ្ញាធរកំពុង​ត្រៀម​​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​គណៈកម្មការ​ឆ្នេរ​សមុទ្រ​​​​និង​តុលាការចាត់ការ​។ ការ​លួច​ចាក់​ដី​ចូល​ក្នុង​សមុទ្រ ដើម្បី​លុប​ឆ្នេរ​នៅ​​​ខេត្ត​ព្រះសីហនុ បន្ត​កើត​មាន​ ដោយសារ​អាជ្ញាធរមិន​បាន​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង។ នេះ​ជា​ការ​សង្កេត​ឃើញរបស់​អ្នក​ឃ្លាំមើល​ និង​សកម្មជន​បរិស្ថាន។
ប្រភព RFA ៖ https://bit.ly/3cGfzZ7

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា