ត្រឡប់ក្រោយ

៣៦នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈមានអ្នកសះស្បើយ ៥៨នាក់

របាយការណ៍ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា នេះ បង្ហាញ មនុស្សចំនួន ៣៦នាក់នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងនោះ៣៥ នាក់ជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើន​ឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥៤១នាក់ ដោយ ១០២៥នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប ​បាត់ដំបង និងតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺ​ចំនួន ៥៨នាក់ទៀតបានជាសះស្បើយផងដែរ។
ប្រភព ថ្មីៗ http://bit.ly/30Vvbma

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា