ត្រឡប់ក្រោយ

COVID-19៖ ករណីថ្មី៣៧នាក់ទៀតនៅកម្ពុជា

មនុស្សចំនួន៣៧នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើន​ឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន១៥៧៨នាក់ ដោយ១០៦២នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប ​បាត់ដំបង និងតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺ​ចំនួន១៩នាក់ទៀតបានជាសះស្បើយផងដែរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រទី១៩ ខែមីនា។
ប្រភព ថ្មីៗ ៖ http://bit.ly/3r1JZde

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា