ត្រឡប់ក្រោយ

ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ មេធាវី​លោក​ កឹ​ម​ ​សុខា​ ​ថា​អ្នកនយោបាយ​ទុច្ចរិ​តព្យាយាម​ទម្លាក់​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​

មេធាវី​ការពារ​ក្តី​លោក​ កឹ​ម​ ​សុខា​ ​គឺលោក​ ​ចាន់​ ចេ​ន​ ​បានសរសេរ​លើ​ហ្វេសប៊ុក​ ​ចោទសួរ​ទៅ​អ្នករិះគន់​លោក​ កឹ​ម​ ​សុខា​ ​ថា​ ​ពួកគេ​ធ្វើអ្វី​មិនបាន​មួយ​ចំណិត​លោក​ កឹ​ម​ ​សុខា​ ​នោះទេ ទោះបី​ខ្លួន​មាន​សេរីភាព​ជាង​លោក​ កឹ​ម​ ​សុខា​ ​ក្ដី​។​ ​លោក​បាន​ចោទប្រកាន់​ថា​ ​អ្នកនយោបាយ​​ទុច្ចរិត​ ៣​ក្រុម​ កំពុង​ព្យាយាម​ទម្លាក់​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​។​ ​លោក​មេធាវី​ ​ចាន់​ ចេ​ន​ ​រៀបរាប់​ថា​ ​ក្រុម​ទី​១​តាមដាន​លោក​ កឹ​ម​ ​សុខា​ ​ស្ទើរតែ​គ្រប់​ជំ​ហាន​និង​គំរាម​ថា ​ប្រ​យ​ត្ន័​ហួស​បន្ទាត់ក្រហម​ ដែល​ជាប់​បម្រាម​តុលាការ​។​ ​ក្រុម​ទី​២​ស្រែក​ពីក្រៅ​ថា​ ​លោក​ កឹ​ម​ ​សុខា​ ​នៅ​សម្ងំ​ស្ងៀម​មិនព្រម​ចេញ​មក​ធ្វើសកម្មភាព​ជួយ​សកម្មជន​ដែលកំពុងជាប់ពន្ធនាគារ និង​ ​ក្រុម​ទី​៣​ចោទ​លោក​ កឹ​ម​ ​សុខា​ ​ថា​មិន​គិត​ធ្វើ​អី​ទៀត​ ​សម្ងំ​ដេក​សង្ឃឹម​សហគមន៍​អន្តរជាតិ​ ​គ្មាន​សកម្មភាព​ មិន​ចាត់តាំង​អ្នកនេះ​អ្នកនោះ​ឱ្យ​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​មិន​រៀបចំ​បណ្តាញ​ឱ្យ​ទាន់​ការបោះឆ្នោត​ឆ្នាំ​២​០​២​២​-​ឆ្នាំ​២​០​២​៣​។​
ប្រភព RFA ៖ http://bit.ly/314spei

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា