ត្រឡប់ក្រោយ

កសិករ​ដាំ​បន្លែ​នៅ​ខេត្តបាត់ដំបង​មាន​ជីវភាព​លំបាក​ដោយសារ​តម្លៃ​កសិផល​ចុះថោក

កសិករ​ដាំ​បន្លែ​បង្ការ​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ជាច្រើន​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត ដោយសារតែ​តម្លៃ​កសិផល​ឆ្នាំនេះ​ចុះថោក​ធ្វើ​ឱ្យ​ពួកគាត់​លក់​មិន​បាន​ប្រាក់ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ស្ថានភាព​បែបនេះ​បណ្ដាល​ឱ្យ​កសិករ​ខ្លះ​ត្រៀម​លក់​គោ​និង​ដី​កេរ្តិ៍​ពី​ដូនតា ដើម្បី​យក​ប្រាក់​សង​ធនាគារ ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើម​ដាំ​ដុះ​កន្លង​មក។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​រក​វិធី​ដោះស្រាយ​ជូន​ដល់​កសិករ​ជាបន្ទាន់ ដើម្បី​កុំឱ្យ​ពួកគាត់​មាន​ជីវភាព​ដុនដាប​កាន់តែ​ខ្លាំង។
ប្រភព RFA ៖ https://bit.ly/3rav6FC

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា