ត្រឡប់ក្រោយ

លោក ហេង កូយ៖ សមាគមធនាគារនៅតែគោរពតាមការណែនាំរបស់ធនាគារជាតិស្តីពីការរៀបចំឥណទានឡើងវិញ

សមាគមធនាគារ​កម្ពុជា​ នៅតែ​រក្សាជំហរ​គោរព​តាមសេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃកម្ពុជា ​ដែលបាន​ចេញផ្សាយ​សារាចរ​មួយកាលពី​ថ្ងៃទី​២៧ ខែមីនា ​ឆ្នាំ២០២០​ ដោយ​ធនាគារ​កណ្តាលនេះ ​បានប្រាប់ទៅ​គ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​ ឲ្យរៀបចំ​ឥណទាន​ឡើងវិញ​ ដើម្បី​សម្រាល​បន្ទុក​អ្នកខ្ចីប្រាក់​ ដែលបាន​ប្រឈម​នឹងការធ្លាក់ចុះ​នៃប្រាក់ចំណូល​ និងមាន​ការលំបាក​ក្នុងការទូទាត់​សង ​បណ្តាល​មកពី​ការរីករាលដាល​នៃជំងឺ​កូវីដ-១៩​។​ លោក​ ហេង កូយ ​ប្រធាន​ចាត់ការ​ទូទៅ​សមាគម​ធនាគារ​កម្ពុជា ​បានប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃចន្ទនេះ ​ក្រោយពី​ពិភាក្សា​ផ្ទៃក្នុង​សមាជិកថា ​សមាគម​ មិនមាន​អ្វីក្រៅពី​ធ្វើតាមខ្លឹមសារ​នៃសារាចរណែនាំ​របស់ធានាគារជាតិ​នៃកម្ពុជា ​ដែលបានដាក់ឲ្យ​អនុវត្ត​អស់រយៈពេល​១ឆ្នាំមកហើយ​នោះទេ​។
ប្រភព RFI ៖ http://bit.ly/2PlL4PX

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា