ត្រឡប់ក្រោយ

ក្រសួងការងារកម្ពុជាប្រកាសចាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបំផុសកម្មករកុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ក្រសួងការងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​នៅព្រឹកថ្ងៃពុធនេះ​ បានព្រមានថា ​នឹងអនុវត្ត​ទៅតាម​ផ្លូវច្បាប់​ទៅលើ​ជនណា​ដែលដើរ​បំផុសបំផុល​ញុះញង់​ដល់កម្មករ​ កម្មការិនី​កុំឱ្យទៅចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​។​ ការព្រមាន​នេះ ធ្វើឡើង​ស្របពេលដែល​ក្រសួងការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​កំពុងរៀបចំ​ដំណើរការ​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ដល់កម្មករ​ កម្មការិនី​កាត់ដេរ​ និងដេរស្បែកជើង​នៅកម្ពុជា។​ ​រីឯការចាក់វ៉ាក់សាំង​នេះវិញ ​នឹងធ្វើឡើង​បន្ទាប់ពី​វ៉ាក់សាំងចិន​១លាន៥សែនដូស​មកកម្ពុជា​នៅចុងសប្តាហ៍នេះ​។
ប្រភព RFI ៖ https://bit.ly/3shs8kj

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា