ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ក្នុង​ស្រុក ស្នើ​រដ្ឋាភិបាល​បើក​ចិត្ត​ធ្វើការ​ជាមួយ​​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់ UN

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុងស្រុក​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បើក​ចិត្ត​បើក​បេះ​ដូង​ធ្វើការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ស្មោះ​ត្រង់ ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ។ ការ​ស្នើសុំ​នេះ​ គឺ​បន្ទាប់ពី​ពួកគេ ​មើល​ឃើញ​ថា ​រដ្ឋាភិបាល​ លោក ​ហ៊ុន សែន ​តែងតែ​មាន​ជំហរ​ផ្ទុយ​ និង​បង្ក​ភាព​តានតឹង​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ជាច្រើន​អាណត្តិ​មក​ហើយ។ មន្ត្រី​រដ្ឋាភិបាល ​ចោទ​ថា ភាព​មិន​ចុះសម្រុង​គ្នា​កន្លងមក​ដោយសារ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ធ្វើ​របាយការណ៍​មិន​គ្រប់​ជ្រុង​ជ្រោយ និង​ហាក់​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។
ប្រភព RFA ៖ https://bit.ly/3ddN4Cr

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា