គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងរៀបចំការបោះឆ្នោតសាកល្បង នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ដើម្បីពិនិត្យលើសុក្រិតភាពនៃបញ្ជីឈ្មោះគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត និងលទ្ធផលនៃការរាប់សន្លឹកឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីអនុវត្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ ២០២២ និង ២០២៣។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3m7sDv1