ត្រឡប់ក្រោយ

លោក សម រង្ស៊ី បន្ត​ចោទ​លោក ហ៊ុន សែន ថា ជា​មេ​ភេរវករ​សម្លាប់​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់

មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​ចោទ​ប្រកាន់​មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហ៊ុន សែន ថា ជា​មេ​ភេរវករ​ដែល​បញ្ជា​ឲ្យ​បោក​គ្រាប់​បែក​សម្លាប់​ក្រុម​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះ​បរម​រាជវាំង​ កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧។ គ្រួសារ​ជន​រង​គ្រោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ទោះ​បី​ជា​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ សង្គម​ស៊ីវិល​យល់​ថា ​ប្រសិន​បើ​សំណុំ​រឿង​ដ៏​រសើប​នេះ នៅ​តែ​បន្ត​ជាប់​គាំង​មិន​អាច​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​ទេ នឹង​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។
ប្រភព RFA ៖ https://bit.ly/3fsDuOx

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា