ត្រឡប់ក្រោយ

វ៉ាក់សាំងSinovac៖កម្ពុជាកំណត់ចាក់ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ ហើយចាប់ផ្តើមពីថ្ងៃស្អែកនេះ

នៅថ្ងៃពុធនេះ ​ក្រសួងសុខាភិបាល​កម្ពុជា​បានរកឃើញ​អ្នកឆ្លងជំងឺ​កូវីដ១៩​ថ្មីចំនួន៦៣នាក់​បន្ថែមទៀត​ដែលសុទ្ធសឹង​តែជាការឆ្លង​ក្នុងសហគមន៍ ​ខណៈអ្នកជាសះស្បើយ​មានចំនួន១៥នាក់​។​ ក្នុងនោះ ​អ្នកឆ្លងថ្មី​នៅខេត្តព្រះសីហនុ​មាន៣៤នាក់​ ភ្នំពេញ​មាន២៣នាក់​ ខេត្តត្បូងឃ្មុំ​មាន៤នាក់​ ខេត្តកណ្ដាល ​និងខេត្តស្វាយរៀង​មានម្នាក់ៗ​ដូចគ្នា។​ ប្រឈមមុខ​នឹងការឆ្លងថ្មី​ក្នុងចំនួន​ច្រើនជាបន្តបន្ទាប់នេះ ​ក្រសួងសុខាភិបាល​កម្ពុជា​ក៏បានប្រកាស​ចាប់ផ្តើម​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​Sinovac​ ដល់ក្រុមមនុស្ស​គោលដៅ​ជាង៧៤ម៉ឺននាក់​ចាប់ពីថ្ងៃទី​០១ ខែមេសា​ តទៅ​។
ប្រភព​ RFI ៖ https://bit.ly/31AcRz6

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា