ត្រឡប់ក្រោយ

មេធាវី៖សកម្មជនអតីតបក្សប្រឆាំងដែលចុះចូលជាមួយបក្សកាន់អំណាច គួរត្រូវបានតុលាការលើកលែងការចោទប្រកាន់

នៅចុងក្រោយនេះ ​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន៣នាក់​បានចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅរាជធានី​ភ្នំពេញ​។ ​ចំពោះ​បញ្ហានេះ ​មេធាវី​លោក​កឹម សុខា ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ​បានលើក​ជាយោបល់ថា ​គួរស្នើឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ដល់ពួកគេ​ ព្រោះពួកគេ​បានចុះចូលហើយ។​ ប៉ុន្តែ អ្នកច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​បានអះអាងថា ​សំណុំ​រឿងនៅ​តុលាការ​របស់ពួកគេ​ គឺនៅតែ​ដំណើរការ​ធម្មតា​ដដែល​គឺមិនមែន​ត្រូវបាន​លើកលែង​ ព្រោះតែការ​ចុះចូល​នោះទេ​។
ប្រភព RFI ៖ https://bit.ly/3mjTCmY

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា