ត្រឡប់ក្រោយ

ពលរដ្ឋ​លក់​ដូរ​ពេល​យប់​បាត់​ចំណូល​ស្ទើរ​ទាំងស្រុង​ដោយ​សារ​បម្រាម​ធ្វើដំណើរ និង​អាជីវកម្ម"

ពលរដ្ឋ​មួយចំនួន​ដែល​លក់ដូរ​នៅ​ពេល​យប់ ដង្ហោយ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគាត់​ផង បន្ទាប់ពី​អាជ្ញាធរ​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​អាជីវកម្ម​នៅពេល​យប់​យ៉ាង​ទាន់ហន់ ចាប់ពី​ថ្ងៃទី​០១ មេសា តទៅ ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​គួរ​ពិនិត្យ​លើ​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ដាក់ចេញ​ឱ្យ​អនុវត្ត ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​សង្គម។ពលរដ្ឋ​មួយចំនួន​កំពុង​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង ដោយសារតែ​វិធានការ​បិទ​ចរាចរណ៍ និង​សកម្មភាព​អាជីវកម្ម​នៅពេល​រាត្រី ដែល​អាជ្ញាធរ​ទើបតែ​បាន​ដាក់​ចេញ​។ ពួកគាត់​ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក ខ្វះ​លុយ​បង់ថ្លៃ​ទឹក​ភ្លើង និង​ប្រឈម​បញ្ហា​បំណុល​ធនាគារ ហើយ​សំណូមពរ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជាបន្ទាន់។
ប្រភព RFA ៖ https://bit.ly/3dzok7F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា