ត្រឡប់ក្រោយ

ជំនួបលោក កឹម សុខា និងលោក យ៉ង សាំងកុមារ អាចជាសញ្ញារួបរួមនៃអ្នកប្រជាធិបតេយ្យ

អ្នកវិភាគ​លើកឡើង​ថា​ជំនួប​រវាង​ប្រធាន​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​លោក​ កឹ​ម​ ​សុខា​ ​និង​ស្ថាបនិក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​លោក​ ​យ៉ង​ ​សាំង​កុមារ​ ​អាច​ជា​សញ្ញា​រួបរួម​រវាង​អ្នក​ប្រជាធិបតេយ្យ​និង​អ្នក​ប្រជាធិបតេយ្យ​។​ ​អ្នកវិភាគ​លើកឡើង​ដូច្នេះ​ ​ក្រោយពេល​មេធាវី​លោក​ កឹ​ម​ ​សុខា​ ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​រូបលោក​ កឹ​ម​ ​សុខា​ ​និង​លោក​ ​យ៉ង​ ​សាំង​កុមារ​ ​ដោយ​សរសេរ​ថា​ ​ឈាម​រត់រក​ឈាម​ ​អ្នក​ប្រជាធិបតេយ្យ​ពិត​មិន​បោះបង់​ចោល​គ្នា​ទោះ​ក្នុង​គ្រា​លំបាក​។​
​អ្នកវិភាគ​ស្វា​ម​គម​ន៍​ការ​ជួប​ជជែក​គ្នា​នៃ​អ្នកនយោបាយ​ប្រជាធិបតេយ្យ​និង​ជំរុញ​ឱ្យ​មានការ​ជជែក​គ្នា​បែប​នេះ​ថែមទៀត​ដើម្បី​រៀបចំ​កម្លាំង​តតាំង​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខ​។
ប្រភព RFA ៖ https://bit.ly/3dDPYk9

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា