ត្រឡប់ក្រោយ

អង្គការ​​លើក​លែង​​ទោស​​អន្តរជាតិ​​រក​ឃើញ​ថា​ កម្ពុជា​​មាន​​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​​ក្នុង​ឆ្នាំ២០២០​

ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ក្នុង​ឆ្នាំ២០២០ នៅ​តែយ៉ាប់យ៉ឺន​ខ្លាំង ដោយសារ​តែ​ការ​រំលោភ​បំពាន​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅលើ​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធយុត្តិធម៌ និង​តុលាការ ត្រូវ​បាន​រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ ដើម្បីអនុវត្ត​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ។ នេះគឺជាការ​រក​ឃើញ​​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ដែល​មាន​មូលដ្ឋាន​ធំ​នៅចក្រភពអង់គ្លេស (United Kingdom)។ សម្រាប់ឆ្នាំ២០២០​ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​សិក្សា​ និង​វិភាគ​អំពីស្ថាន​ភាព​សិទ្ធិមនុស្សនៅក្នុង​ប្រទេសចំនួន​ ​១៤៩ រួច​ចងក្រង​ជារបាយការណ៍​កម្រាស់ជាង ៤រយ​ទំព័រ (៤០៨) ​ចេញផ្សាយ​នៅ​ថ្ងៃទី០៦ ខែមេសា។
ប្រភព RFA ៖ https://bit.ly/31T9GCQ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា