ត្រឡប់ក្រោយ

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​លើកលែង​សង​បំណុល​សម្រាប់​អ្នករងគ្រោះ​ផ្សេងទៀត​ពេល​វិបត្តិ​កូវីដ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​ទៅ​ដល់​ផ្នែក​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ម្ចាស់​បំណុល​អាច​ពន្យារ​ពេល​ឱ្យ​ពលរដ្ឋ​អាច​ផ្អាក​សងបំណុល​រយៈពេល​៣​ខែ​សិន។ ការ​ស្នើ​ជាថ្មី​នេះ​បន្ទាប់ពី​គ្រឹះស្ថាន​ម្ចាស់បំណុល​ទាំងនេះ​ប្រកាស​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ អាច​ពន្យារ​ការ​សង​ប្រាក់​ដើម​បំណុល​រយៈពេល ៣​ខែ និង​១​ខែ​សម្រាប់​អ្នកធ្វើ​ចត្តាឡីស័ក ព្រម​លើកលែង​ការប្រាក់ ព្រមទាំង​ការ​ផាក​ពិន័យ​។ អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​អាច​ដោះស្រាយ​តាម​សំណើ​នេះ​បាន​ដោយ​បញ្ចេញ​ថវិកា​ទៅ​ជួយ​ស្ថាប័ន​ម្ចាស់បំណុល ទប់ទល់​មិន​ឱ្យ​ស្ថាប័ន​ទាំងនោះ​ដួល​រលំ។
ប្រភព RFA ៖ https://bit.ly/3wzbm2q

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា