ត្រឡប់ក្រោយ

សាច់​ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំ​ខ្លួន​នៅ​បាត់ដំបង ប្ដឹង​រក​យុត្តិធម៌​ទៅ​ក្រសួង​មហាផ្ទៃ

សាច់ញាតិ​បុរស​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​នៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង បាន​ប្ដឹង​ទៅ​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​។ ការ​ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​នេះ គឺ​ដោយសារ​សាច់ញាតិ​មិន​ពេញ​ចិត្តនឹង​ការ​សន្និដ្ឋាន​របស់​ប៉ូលិស​ខេត្តបាត់ដំបង​ដែល​ថា ជនរងគ្រោះ​បាន​គាំងបេះដូង​ស្លាប់​ដោយ​ខ្លួនឯង។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​ប្ដឹង​នេះ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់។
ប្រភព RFA ៖ https://bit.ly/3t5bPqW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា