ត្រឡប់ក្រោយ

ទុក្ខ​​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​រស់នៅ​បែក​គ្នា​ដោយសារ​ជាប់គុក និង​រត់​ភៀសខ្លួន

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំនេះ ក្រុម​គ្រួសារ​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ នៅតែ​គ្មាន​វាសនា​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដូច​គេ​នោះ​ទេ ដោយសារ​រដ្ឋាភិបាល​ភ្នំពេញ បន្ត​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត ក្រោម​មូលហេតុ​នយោបាយ​។ ក្រុម​គ្រួសារ​របស់​ពួកគេ​មួយចំនួន បាន​រស់នៅ​បែកបាក់​គ្នា​២​ឆ្នាំ ហើយ​ខ្លះទៀត​៤​ឆ្នាំ​ទៅ​ហើយ ចាប់តាំងពី​រដ្ឋាភិបាលភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុងឆ្នាំ​២០១៧​មក។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល ល្មម​ដល់ពេល​បញ្ចប់​វិបត្តិ​នយោបាយ និង​បើកឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​មាន​សេរីភាព និង​រស់នៅ​ជួបជុំ​ក្រុម គ្រួសារ​ឡើង​វិញ។
ប្រភព RFA ៖ https://bit.ly/3cYYN8R

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា