ត្រឡប់ក្រោយ

ទីតាំងបិទខ្ទប់៨កន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងស្ទឹងមានជ័យទី២

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញគោល គោលដៅចំនួន៨ ដែលត្រូវបានអាជ្ញាធរ ដាក់រនាំងឃាំងការធ្វើដំណើររបស់ពលរដ្ឋ ចេញពីតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងស្ទឹងមានទី២។ គោលដៅទាំង៨នោះ មាននៅចំណុចមុខវត្តស្ទឹងមានជ័យចាស់,ស្ពានដែកចំការដូង, ផ្លូវវេងស្រេង(ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌសែនសុខ), ផ្លូវឌួងងៀបកែងប្រឡាយបារាំង, ផ្លូវទ្រង់មាន់កែងប្រឡាយបារាំង, ផ្លូវសូឡា កែងប្រឡាយស្ទឹងមានជ័យ, ផ្លូវបុរីសូនី ផ្សារលឹមឈាងហាក់ និងតំបន់មុំ៣ ផ្លូវអគ្គិសនី កុកអាន។
ប្រភព ថ្មីៗ ៖ https://bit.ly/321vAnx

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា