ត្រឡប់ក្រោយ

អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​​យល់ស្រប​​ថា​ វៀតណាម​​កំពុង​​តែ​​ព្រួយ​បារម្ភ​និង​​មិន​​សប្បាយ​ចិត្ត​​ចំពោះ​​ការ​កើន​ឡើង​​ខ្លាំង​​នៃ​​ឥទ្ធិពល​​​​ចិន​​នៅ​​កម្ពុជា

មិត្តភាព​​បងប្អូន​​រួម​អាវុធ​​ជា​​ប្រពៃណី​ម៉ឺន​ឆ្នាំ​​រវាង​កម្ពុជា​និង​​វៀតណាម ​នៅ​ទីបំផុតទៅ​ទំនង​​ជា​មិន​​អាច​​យ​ក​ឈ្នះ​​លើ​​មិត្តភាព​​ដែកថែប​​រវាង​​កម្ពុជា​និង​​ចិន​​បាន​ឡើយ។​ ការ​មិន​អាច​​យក​ឈ្នះ​បាន​​នេះ ស្តែង​ឲ្យ​ឃើញ​​និង​លេច​​ចេញ​​ជារូបរាង​​បន្តិច​ម្តងៗ​​តាមរយៈ​កត្តា​​ពេលវេលា ​ក្រោយ​​ប្រទេស​​ទាំងពីរ​​បាន​​ចងក្រង​​ចំណង​​ការ​ទូត​​ប្រើ​ពេល​​អស់ ៥៤ ឆ្នាំ​មក។ អតីត​​សត្រូវ​ប្រវត្តិសាស្ត្រ​​ដែល​ធ្លាប់​លើក​​បន្តុប​​លោក ហ៊ុន សែន ឲ្យ​ឡើង​​កាន់​អំណាច​​កាលពី​ដើម​​ទសវត្សទី៨០​ ហើយ​​ជា​​អ្នក​ឈ្នះ​​សង្គ្រាម​​ឥណ្ឌូចិន​​ចុងក្រោយ​​នៅ​សមរភូមិ​កម្ពុជា​​នេះ​ ហាក់​​កំពុង​​ថមថយ​ឥទ្ធិពល​​របស់​ខ្លួន​​ជាលំដាប់ នៅ​​ក្រោម​ការ​ពង្រីក​​ឥទ្ធិពល​​ឥត​ឈប់ឈរ​​របស់​​មិត្ត​​ដែក​ថែប​​​ចិន​​លើ​​គ្រប់​វិស័យ​​នៅ​​កម្ពុជា។
ប្រភព RFA ៖ https://bit.ly/3uzXkfg

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា