ត្រឡប់ក្រោយ

ឱសាទវាទ៣ថ្ងៃ៖សាលាក្រុងភ្នំពេញប្រកាសចាត់ការតាមច្បាប់លើអ្នកឆ្លងកូវីដចំនួន៩នាក់ បើមិនព្រមចូលខ្លួនព្យាបាល

ក្រសួងសុខាភិបាល​កម្ពុជា​នៅព្រឹកថ្ងៃ​ទី១២ ​ខែមេសានេះ​បានប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩​ថ្មីចំនួន​២៧៧នាក់​បន្ថែ​មទៀត​ ក្នុងនោះ​២០៤នាក់​ជាអ្នករស់នៅ​ក្នុងរាជធានី​ភ្នំពេញ ​ខណៈអ្នកជាសះស្បើយ​វិញ​ គឺមាន​ចំនួន​៦០នាក់​។ ចំណែក ​នៅព្រឹកនេះដែរ​ សាលារាជធានី​ភ្នំពេញ​បានចេញមក​ប្រកាស​ទុកពេល៣ថ្ងៃ​ដល់កម្មករ​ និងអាជីវករ​ចំនួន៩នាក់​ដែលមិនព្រម​ចូលខ្លួន​មកព្យាបាល​។ ​ពួកទាំងអស់នេះ​ អាចប្រឈម​នឹងការ​ជាប់ពន្ធនាគារ​ចន្លោះពី១​ឆ្នាំរហូតដល់​១០ឆ្នាំ ​និងពិន័យ​ជាទឹកប្រាក់​ចន្លោះពី​៥លានរៀល​ទៅ២០លានរៀល​។
ប្រភព RFI ៖ https://bit.ly/2QgVgKa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា