ត្រឡប់ក្រោយ

មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត​មន្ត្រី​ប៉ូលិស​ផ្ញើ​សារ​ប្រមាថ​និង​គំរាម​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​ល្បី​ម្នាក់

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​មួយចំនួន ដែល​ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​បង្ហោះ​សារ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ករណី​មន្ត្រីរាជការ​មួយ​ចំនួន បាន​យក​ម៉ោង​ការងារ​រដ្ឋ ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​អសុរោះ​លើ​នាង និង​ម្តាយ​របស់​នាង​ជា​បន្តបន្ទាប់។
ប្រភព RFA ៖ https://bit.ly/3sadbiV 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា