រសៀលថ្ងៃទី១៣មេសា លោក ទៀ សីហា អភិបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ (Lockdown) ផ្សារក្រោម ស្ថិតនៅសង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ក្នុងសង្កាត់សៀមរាប ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។ សេចក្តីសម្រេចរបស់ លោក ទៀ សីហា បានបញ្ជាក់ថា វិធានការបិទខ្ទប់ផ្សារទាំងពីរនេះ គឺមានរយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ ដល់២៥មេសា ឆ្នាំ២០២១។
ប្រភព ថ្មីៗ ៖ https://bit.ly/3e0eegi