ត្រឡប់ក្រោយ

អាជ្ញាធរខេត្ត​ព្រះវិហារ​៖ រឿង​ស្ត្រី​ម្នាក់​តេស្ត​៥​លើក​ទើប​ឃើញ​កូ​វីដ​-១៩ ជា​ព័ត៌មាន​មិន​ពិត

រដ្ឋបាលខេត្ត​ព្រះវិហា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា ស្ត្រី​ម្នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្តព្រះវិហារ ក្រោយ​ធ្វើតេស្ត លើក​ទី​៥​។ លោក យុទ្ធ គីម​អឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះវិហា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកជំងឺ​រូបនេះ មិនមាន​ប្រវត្តិ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ពីមុនមក​ទេ​។ «​មិនមែន​តេស្ត​លើក​ទី​៥​ទេ ទើប​តេស្ត​លើកដំបូង​ទេ​។ ខេត្ត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ហើយ​ជូន​សាធារណជន​។ តាមពិត​គេ​តេស្ត​ជាគោលការណ៍​ស្ថាប័ន គេ​តេស្ត​តែ​៣​លើក​ទេ​។ គេ​តេស្ត​ថ្ងៃទី​១៣​ចុងក្រោយ​ហ្នឹង បើ​អវិជ្ជមាន​៣​លើក​ហ្នឹង​ជាប់ៗ​គ្នា​។ តែ​៣​លើក​ហ្នឹងហើយ គាត់​អត់​មាន​កូ​វីដ​-១៩​ហើយ​។ គេ​មិនអាច​តេស្ត​គាត់​ដល់​៥​លើក​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក គីម​អឿន​។
ប្រភព ថ្មីៗ ៖ https://bit.ly/3wSodgq

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា