ត្រឡប់ក្រោយ

លោកស្រី​ ឱ វណ្ណឌីន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ស្ងប់ស្ងាត់ ខណៈ​មាន​ការផ្អើល​ប្រជ្រៀត​គ្នា​ទៅ​ទិញ​អីវ៉ាន់​ស្តុក​ទុក

បន្ទាប់ពី​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​នាំគ្នា​ផ្អើល​ទៅ​ទិញ​ទំនិញ​ស្តុក​ទុក ក្រោយពី​បានឮ​ការចែកចាយ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ ដែល​ថា​មាន​ការបិទ​រាជធានី​ភ្នំពេញ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ចេញ​សារភ្លាមៗ ដោយ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ ដែល​បង្កើត​បាន​ជា​ភាពកកកុញ​មនុស្ស​ច្រើន ដែល​ជំរុញ​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ថែមទៀត ក្នុង​ការឆ្លង​វីរុស​កូវីដ១៩ ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/2PW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា