ត្រឡប់ក្រោយ

គ្រួសារ​លោក ឈុត វុទ្ធី គ្រោង​ប្រារព្ធ​ខួប​៩​ឆ្នាំ និង​បន្ត​ទាមទារ​យុត្តិធម៌

គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ៩​ឆ្នាំ នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ដើម​ខែ​ក្រោយ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​សំណុំ​រឿង​នេះ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​រួច​ហើយ ដូច្នេះ​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បន្ត​ទាមទារ​នេះ​ទេ។
ប្រភព RFA ៖ https://bit.ly/3dzMwbs

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា