ត្រឡប់ក្រោយ

លោកគឹម សន្តិភាព៖ការបិទខ្ទប់ភ្នំពេញនិងតាខ្មៅ៧ថ្ងៃទៀតអាចត្រូវបញ្ចប់ ឬបន្ត គឺអាស្រ័យលើការចូលរួមរបស់ពលរដ្ឋ

ថ្ងៃ​ពុធ​នេះ​ គឺ​គម្រប់​២​សប្តាហ៍​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​នេះ​រយៈពេល​១​សប្តាហ៍​ទៀត​ ដោយ​ហេតុ​ថា​ ការ​ឆ្លង​នៃ​ជំងឺ​នេះ​មិន​ទាន់​មាន​ភាព​ស្រាកស្រាន្ត​នៅ​ឡើយ​។ លោក​គឹម សន្តិភាព ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​អះអាង​ថា​ ការ​បិទ​ខ្ទប់​បន្ត​១​សប្តាហ៍​ទៀត​នេះ​ អាច​បញ្ចប់​តាម​ការ​គ្រោង​ទុក​ ឬ​ត្រូវ​បន្ត​ជា​ថ្មី​ម្តង​ទៀត​នោះ ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋ ​និង​ស្ថានភាព​ថយ​ចុះ​នៃ​ការ​ឆ្លង​កូវីដ១៩​។
ប្រភព RFI ៖ https://bit.ly/3nrbkpc 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា