ត្រឡប់ក្រោយ

ប្រជាពលរដ្ឋ​នៅ​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ផ្ទុះ​ការ​​តវ៉ា​​ដោយ​​សារ​​គ្មាន​​អាហារ​​សម្រាប់​​បរិភោគ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​​ ១០០​ នាក់​ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ ក្រុង​ភ្នំពេញ​ បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​លើក​ដំបូង ក្រោយ​រដ្ឋាភិបាល​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ចូល​ក្នុង​សហគមន៍​។​ ពលរដ្ឋ​ភាគ​ច្រើន​បាន​កាន់​បដា​ ដែល​សរសេរ​ថា​ « ភូមិ​ខ្ញុំ​ដាច់​បាយ​ហើយ»​ បាន​នាំ​គ្នា​ឈរ​ស្រែក​ទាម​ទារ​ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដោះស្រាយ​ស្បៀងអាហារ​ដល់​ពួក​គេ​។​ ប៉ុន្តែ​ការ​តវ៉ា​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រារាំង​ មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​របាំង​ដែក​ដែល​សមត្ថកិច្ច​ហាមឃាត់​នោះ​ទេ​។​
ប្រភព RFA ៖ https://bit.ly/2R9dBtg 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា