ត្រឡប់ក្រោយ

៧៦១នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ អ្នក​សះស្បើយ​មាន​១៦៦នាក់ ស្លាប់ឡើងដល់​៩៣នាក់

មនុស្ស​៧៦១នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​១៦៦​នាក់​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី ​ភ្នំពេញ​មាន​រហូត​ដល់​ទៅ៤០៨នាក់​។ អ្នកស្លាប់ឡើងដល់សរុប​៩៣នាក់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​។​ ​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ សរុប​១៣៤០២​ករណី ក្នុងនោះ​១២៨៥០ជា​ករណី​សហគមន៍​២០​កុម្ភៈ​។ អ្នក​សះស្បើយ​មាន​៥១៥២នាក់ ស្លាប់មាន៩៣នាក់ និង​៨១៥០នាក់​កំពុង​សម្រាក​ព្យាបាល​៕
ប្រភព ថ្មីៗ ៖ https://bit.ly/3eMXbPr

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា