ត្រឡប់ក្រោយ

ម្តាយ​យុវជន​រងគ្រោះ​បន្ត​ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​កូនប្រុស

ម្តាយ​យុវជន​រងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គប់​ដុំ​ថ្ម​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ បន្ត​ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញ​ពី​ដំណើរការ​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​កូន​គាត់​ឱ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ថ្លែង​ថា ការស៊ើបអង្កេត​មិនមែន​ធ្វើ​តាម​ការ​ចង់​បាន​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឡើយ​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឱ្យ​សមត្ថកិច្ច ពន្លឿន​ការស្វែងរក​ជន​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។
ប្រភព RFA ៖ https://bit.ly/3tcBGwo

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា