ត្រឡប់ក្រោយ

អង្គការ​​សុខភាព​​ពិភពលោក​ បន្ត​លើក​​ពេល​​សម្រេច​​លើ​​វ៉ាក់សាំង​​ចិន​​

អង្គការ​សុខភាព​ពិភពលោក (WHO) បន្ត​លើក​ពេល​សម្រេច​លើ​វ៉ាក់សាំង​ចិន។ កាល​ពីខែ​​ចុងខែ​មករា អង្គការ​សុខភាព​ពិភពលោក ថានឹង​សម្រេច​រឿង​នេះ នៅដើម​ខែមីនា។ ប៉ុន្តែពេល​ផុត​ដើម​ខែមីនា អង្គការ​នេះ​ថា នឹង​សម្រេចនៅចុង​ខែមេសា។ កាលពី​ចុងខែមេសា អង្គការ​នេះ​ថា ​សេចក្តីសម្រេច​លើ​វ៉ាក់សាំង​ចិន​នេះ នឹង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ ឬ ចុង​ខែឧសភា។​ ទោះជា​យ៉ាងនេះ​ក្ដី អង្គការ​សុខភាព​ពិភពលោក មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃការ​លើក​ពេល​សម្រេច​លើ​វ៉ាក់សាំង​ចិន​ ម្តងហើយ​ម្តង​ទៀត​នេះ​ទេ។
ប្រភព RFA ៖ https://bit.ly/3ufzGVp

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា