ត្រឡប់ក្រោយ

៩៣៨នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជាសះស្បើយមាន ៣៦១នាក់

មនុស្ស​ចំនួន ៩៣៨នាក់​ទៀត​មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​រាជធានី​ភ្នំពេញ​នៅតែមាន​តួលេខ​ឆ្លង​ខ្ពស់ គឺ​ចំនួន ៦០៨​ករណី​។ ជាមួយគ្នានេះ អ្នកជំងឺ​ចំនួន ៣៦១នាក់​បន្ថែម​បានជា​សះស្បើយ ខណៈ​ជំងឺ​កូ​វីដ​-១៩ ម្នាក់នាក់ទៀតបានស្លាប់​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៤​​ឧសភា​នេះ​។ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​។ ចំណែក​អ្នកជា​សះស្បើយ ៥៧៩១​នាក់ ខណៈ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​កើន​ដល់ ១០៧នាក់​៕
ប្រភព ថ្មីៗ ៖ https://bit.ly/3uh80Qj

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា