ត្រឡប់ក្រោយ

មន្ត្រី​ជាន់ខ្ពស់​​ក្រសួង​​ផែនការ​ទទួល​ស្គាល់​​ថា ពលរដ្ឋ​ប្រមាណ​​ជាង​​កន្លះ​លាននាក់​​បាន​​ធ្លាក់​ខ្លួន​​ក្លាយ​​ជា​​អ្នក​ក្រ​ថ្មី ដោយសារ​​តែ​​វិបត្តិ​ជំងឺ​​រាតត្បាត​​សាកល​​កូវីដ​

ស្របពេល​ដែល​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ កំពុង​តែ​អូសបន្លាយ ហើយ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​បិទខ្ទប់​តំបន់​ទៅតាម​ករណី​ជាក់ស្តែង វិបត្តិ​នេះ​កំពុង​តែ​អូសទាញ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ឲ្យ​ធ្លាក់ខ្លួន​ក្រ​កាន់តែ​ខ្លាំង​បន្ថែមទៀត។ គ្រាន់តែ​ក្នុង​អំឡុង​ពេល​បិទខ្ទប់​រយៈពេល​ជិត​ ១ ខែ​កន្លងទៅ​នេះ ពលរដ្ឋ​មិនតិច​នាក់ទេ បាន​នាំគ្នា​ស្រែក​ដង្ហោយ​រក​ជំនួយ​ពី​រដ្ឋាភិបាល និង​សប្បុរសជន។ អ្នកខ្លះ​បាន​ដាច់​ចិត្ត​មិន​ខ្លាច​ឆ្លង​ជំងឺកូវីដ ជម្នះ​បម្រាម​រដ្ឋាភិបាល នាំគ្នា​ចេញ​តវ៉ា​ព្រោះ​​ដាច់ស្បៀង​បណ្តើរៗ ព្រោះ​ពួកគេ​រស់នៅ​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ ហើយ​អស់​អង្ករ​ច្រកឆ្នាំង។
ប្រភព RFA ៖ https://bit.ly/3ey6pjn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា